លំនៅឋានរបស់ពលរដ្ឋចំនួន ៤១ខ្នងក្នុងស្រុករុក្ខគីរី រងការខូចខាតដោយខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង! លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៤១ខ្នងនៅក្នុងស្រុករុក្ខគីរី រងការខូចខាតក្រោយមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ទាំង ៤១ខ្នងខាងលើ ក្នុងនោះមានឃុំបាសាក់ ចំនួន ១១ខ្នង របើកស័ង្កសី សរុបចំនួន ១០៨សន្លឹក ឃុំព្រៃត្រឡាច ចំនួន ៣០ខ្នង របើកស័ង្កសីសរុបចំនួន ២៥០សន្លឹក និងក្បឿង ៥៥សន្លឹក ព្រមទាំងដួលរលំដើមឈើមួយចំនួនផងដែរ។

ជាមួយគ្រោះធម្មជាតិខាងលើនេះដែរ ក្រោយពីមេឃភ្លៀង ខាងអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅពិនិត្យដើម្បីស្រង់ទំហំសរុបការខូចខាតធ្វើរបាយការណ៍ជូនថ្នាក់លើដើម្បីចុះផ្តល់ជំនួយបឋមជូនដល់គ្រួសាររងគ្រោះផងដែរ។

 

CATEGORIES
Share This