សមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់អំណោយជូនអតីតយុទ្ធជនចំនួន៣០០គ្រួសារ នៅស្រុកចុងកាល់

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃគណៈអភិបាលខេត្ត និងជា​ប្រធាន​កិត្តិយស​សមាគម​អតីតយុទ្ធជនកម្ពុជា បាន​ជួបសំណេះ​សំណាល​និង​សួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន ​ចំនួន ៣០០គ្រួសារ នៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងពិធីនោះដែរ ក៏មានការចូលរួមលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្តឧត្តរមានជ័យ ​រួមទាំង​កងកម្លាំងទាំងបី​ មន្រ្តីរាជការ​ អង្គភាព និងស្ថាប័នជុំវិញខេត្ត​ជាច្រើនរូប ។

ឯកឧត្តម ប្រធានកិក្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋបាលកម្ពុជា​ដែលមាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីគឺមិនទុកឲ្យបងប្អូនអតីតយុទ្ធជនណាម្នាក់រងទុក្ខលំបាក​ដោយ​គ្មាន​ស្បៀងអាហារ​នោះឡើយ។

ឯកឧត្តម ប៉ែន កុសល្យ ​បានបន្ថែមទៀតថា សម្តេចតែងតែយកចិត្ត​គិតគូរ​គ្រប់ពេលវេលា​ទាំង​អស់ពី​បញ្ហា​សុខទុក្ខរបស់​បងប្អូនអតីត​យុទ្ធជន​ដែល​បានរស់​នៅលំដ្ឋានថ្មី​ក្នុង​តំបន់នេះផងដែរ​។ ដោយ​ខិតខំ​ធ្វើផ្ទះជូនដល់បងប្អូនរួមទាំងដី​អាស្រ័យផល ​និងមាន​សាលារៀន មន្ទីរពេទ្យ ភ្លើង ទឹក នៅ​ក្នុងតំបន់​ឲ្យបងប្អូន​មាន​ការ​លំបាក​ក្នុង​ការ​រស់នៅនោះឡើយ។

ក្នុងឱកាស​បុណ្សចូលឆ្នាំថ្មីនេះដែរ ក្រុមការងារក៏បាននាំយកអំណោយ​មកចែក​ជូនបងប្អូន ដោយ​ក្នុង​មួយគ្រួសារ​ទទួលបាន មី០១កេស, ត្រីខ០១យួរ, ទឹកដោះគោឆៅ០១យួរ, ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០១កេស និងអង្ករ 30kg

CATEGORIES
Share This