សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ០៦ នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្ម

ខេត្តបាត់ដំបង! កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន០៤ រួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះ ប្រតិបត្តិការ បង្ក្រាប ករណីឃាតកម្ម ( ប្រេីប្រាស់ កាំភ្លេីង ខ្លីបាញ់ សម្លាប់ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យចំនួន ០៦ នាក់ ។

លោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរង ដឹកនាំ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា កិចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង ១១និង០៦ នាទី ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៣ នៅ ចំណុច ភូមិ អង់ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន
១/ ឈ្មោះ វុធ សួខសួស្តី ហៅ សល់ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅក្នុងស្រុកភ្នំព្រឹក ( ជា ជន ដៃ ដល់ )
២/ឈ្មោះ ឡុង ស្រីចើត ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ក្នុងស្រុកបវេល ( ជា បក្សពួក )
៣/ឈ្មោះ កៅ លីគួ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ក្នុងខេត្ត បន្ទាយមានជ័យ ( ជា បក្សពួក )
៤/ឈ្មោះ កែវ ឡេងហាក់ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ក្នុងស្រុកបវេល កម្លាំង កងរាជ អាវុធ ហត្ថឃាត់ខ្លួន ( ជាបក្សពួក )
៥/ ឈ្មោះ លឹម គឹមថុង ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅក្នុងស្រុកបវេល កម្លាំង កងរាជ អវុធហត្ថ ឃាត់ខ្លួន ( ជា បក្សពួក )
៦/ ឈ្មោះ ស៊ី សំ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅ ក្នុងស្រុកបវេល កម្លាំង កងរាជ អវុធហត្ថ ឃាត់ខ្លួន ( ជា បក្សពួក ) និងវត្ថុតាង ដកហូត រួម មាន
– អាវុធ ខ្លី ០១ ដេីម
– ម៉ូតូ ចំនួន ០៥ គ្រឿង ។

ឆ្លងតាមការសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា “ពួកខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិ បឹងព្រីង ឃុំ បឹង ព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង បណ្តាល ឱ្យ រង របួស ០១ គ្រាប់ត្រង់ទ្រូង ខាង ឆ្វេង ( ស្លាប់ ពេល បញ្ជូន ទៅ ដល់ មន្ទីរពេទ្យ )កាល ពី ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣៥ នាទី នៅ ចំណុច ក្រុមទី ៦១ ភូមិ បឹង ព្រីង ឃុំ បឹងព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។

CATEGORIES
Share This