ខ្យល់កន្រ្ទាក់ បាក់បាណូកាត់ទទឹងផ្លូវជាតិលេខ៥ សង្កត់រថយន្តមួយគ្រឿង នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ បាតុភូតធម្មជាតិ ខ្យល់កន្រ្ទាក់បក់បោកចំទីរួមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលអោយបាក់ប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៥ សង្កត់រថយន្តមួយគ្រឿង កំពុងបើកបរត្រង់ចំណុចជិតមុខអធិការ និងផ្លូវទៅសាលាស្រុកមង្គលបូរី បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ កាលពីព្រលបថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។
លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ដែលបានចុះដល់កន្លែងកើតហេតុភ្លាមៗ បានឲ្យដឹងថា បាតុភូខ្យល់កន្ត្រាក់នេះ បានបង្កឲ្យបាក់បាណូកាត់ទទឹងផ្លូវជាតិលេខ៥ ដែលមិនទាន់មានការផ្សាយពាណិជ្ជកម្មជាអ្វី បានសង្កត់រថយន្តមួយគ្រឿង ប្រភេទដឹកទំនិញ ពណ៍ស ចំលើទ្រុងតែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ អ្នកបើកបរ ឬអ្នកធ្វើដំណើរផ្សេងទៀតឡើយ ។
បច្ចុប្បន្ន ក្រុមការងារកំពុងចាត់ចែង រុះរើប៉ាណូដែលបាក់ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ ៕