ភ្លៀងលាយឡំ ជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ៨០ខ្នង និងងាប់សត្វគោ២ក្បាល នៅខេត្តបាត់ដំបង
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកគ្រប់ដណ្តប់ទៅលើភូមិសាស្ត្រជាច្រើន ដែលក្នុងមានស្រុកចំនួន០៦ របស់ខេត្តបាត់ដំបង បានធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៨៧ខ្នង និងងាប់សត្វគោ២ក្បាល ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន ៖ ស្រុកភ្នំព្រឹក រងការខូចខាតសរុបចំនួន ៦១ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៥ខ្នង ខូចខាតរោងនិងតូបលក់អីវ៉ាន់ចំនួន២ ។ ស្រុកគាស់ក្រឡ ខូចខាតចំនួន៤ខ្នង និងសាលាមត្តេយ្យ០១ខ្នង ។ ស្រុកសង្កែ រងការខូចខាតចំនួន ១០ខ្នង ។ ស្រុករុក្ខគីរី រងការខូចខាតចំនួន ៩ខ្នង និងងាប់សត្វគោចំនួន២ក្បាល ។ ស្រុកឯកភ្នំ រងការខូចខាតចំនួន០១ខ្នង ។ ស្រុកថ្មគោល រងការខូចខាតចំនួន០១ខ្នង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្នុងករណីគ្រោះធម្មជាតិនេះដែរអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងពន្លឿនក្នុងការចុះជួយរៀបចំរុះរើនិងជួសជុលជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំផងដែរ ៕
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន ៖ ស្រុកភ្នំព្រឹក រងការខូចខាតសរុបចំនួន ៦១ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៥ខ្នង ខូចខាតរោងនិងតូបលក់អីវ៉ាន់ចំនួន២ ។ ស្រុកគាស់ក្រឡ ចំនួន៤ខ្នង និងសាលាមត្តេយ្យ០១ខ្នង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្នុងករណីគ្រោះធម្មជាតិនេះដែរ អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងពន្លឿនក្នុងការចុះជួយរៀបចំរុះរើនិងជួសជុលជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំផងដែរ ៕
ដោយ ៖ សាលី