បុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៥និង០០នាទីជិតភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ផាន់ សុគា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្រុមទី៥ ភ្វមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះបានខឹង និងទាស់សំដីគ្នាជាមួយប្រពន្ធ លុះដល់ម៉ោងប្រហែល ៥និង០០នាទីទាបភ្លឺ ក៏ស្រាប់តែឃើញជនរងគ្រោះ បានស្លាប់ដោយយកខ្សែគោ ចងកទៅនឹងអានូតផ្ទះ បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យ កោសល្យវិច័យ និងបានធ្វើកំណត់ហេតុ ប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី