ពលរដ្ឋភ្ជួរស្រែ ប្រទះឃើញ គ្រាប់យុទ្ធភណ្ឌ (មីនតោន) ចំនួន២គ្រាប់

បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០២គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញ ពេលកំពុងភ្ជួរដីស្រែនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបឹងឈូក ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដូនបា បានចុះទៅពិនិត្យឃើញថា គ្រាប់យុទ្ធភណ្ឌទាំង០២គ្រាប់នេះជាប្រភេទគ្រាប់មីនតោន ដែលនៅសេសសល់ពីសម័យសង្គ្រាមនិងបានកប់ក្នុងដីជ្រៅ លុះត្រូវភ្លៀង ហើយប្រជាពលរដ្ឋភ្ជួរយូរៗទៅក៏អណ្តែតឡើងតែម្តង ។

ក្រោយប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង០២គ្រាប់ខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនអោយខាងCMAC ដើម្បីយកទៅធ្វើការដុតកំទេចចោលផងដែរ ៕

ដោយ ៖ សាលគ

CATEGORIES
Share This