បុរសវ័យចំណាស់ម្នាក់ សង្ស័យគាំងបេះដូង បានដេកស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤០ នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សង្ស័យដោយសារគាំងបេះដូង ។
សាកសពជនរងគ្រោះមានឈ្មោះ គុំ សេត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលសាកសមមានជំងឺលើសជាតិស្ករឡើងរហូត៥០០ និងខះទឹកនោម (នោមមិនចេញផងដែរ) ។
ក្រោយទទួលបានពត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពជ្រោយស្ដៅបានចុះពិនិត្យកោសល្យវិច័យ លើសាកសព និងបានសន្និដ្ឋានថា សាកសពពិតជាដេកស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកក៏បានប្រគល់ឱ្យទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី