រថយន្តដឹកទឹកកកបុករថយន្តLEXUS – IS250 បណ្តាលអោយខូចខាតទ្វារផ្នែកខាងក្រោយម្ខាង

ខេត្តបាត់ដំបង! រថយន្តដឹកទឹកកកបុកប៉ះជាមួយរថយន្តLEXUSពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី៥.ខែមិថុនា ឆ្ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដLEXUS – IS250ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2P-3635 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីកើតទៅលិចឆ្លងកាត់ផ្លូវ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកក ស្ពានដែកពណ៌ ស.មួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 3A-4190 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង និងបានជ្រុលចង្កូតទៅបុករថយន្ដLEXUS ដែលកំពុងឆ្លងកាត់ផ្លូវពេញទំហឹងបណ្តាលអោយរងការខូចខាតទ្វារខាងឆ្វេងផ្នែកខាងក្រោយ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ ហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តដឹកទឹកកក ព្រមជួយសងការខូចខាតដល់ម្ចាស់រថយន្តLEXUS ចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ។

CATEGORIES
Share This