ឃាត់ខ្លួនយុវជន០៥នាក់ក្រោយជិះម៉ូតូឆក់សាំងពលរដ្ឋដាក់លក់តាមដងផ្លូវ
ខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញយុត្តិធម៌ រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ក្រោយពួកគេជិះម៉ូតូចុះប្រមូលយកសាំងរបស់ពលរដ្ឋដាក់តាំងលក់ខាងមុខផ្ទះរួចគេចខ្លួនដោយសុវត្ថិភាពកាលពីព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០ ២ ៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនស ង្ស័យ ត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ អ៊ូង ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ, /ទី២-ឈ្មោះ យឿង សុផាត ភេទប្រុស អាយុ១៧ឆ្នាំ, /ទី៣-ឈ្មោះ មុន្នី ករុណា ភេទប្រុស អាយុ១៧ឆ្នាំ , /ទី៤-ឈ្មោះ កែម សុខណេត ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥-ឈ្មោះ ខេង ណារ៉ាក់សត្សា ភេទប្រុស អាយុ១៨ឆ្នាំ ទាំងអស់គ្នាជាសិស្សរស់នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានបញ្ជាក់ថា÷ នៅថ្ងៃកើតហេតុក្រុមក្មេងទំនើងទាំង០៥នាក់ខាងលើបានធ្វើសកម្មភាពជិះម៉ូតួ០៣គ្រឿងនិងចុះប្រមូលយកសាំងរបស់អ្នក់លក់នៅតាមដងផ្លូវរួចចាកចេញដោយសុវត្ថិភាពឆ្ពោះទៅកាន់គោលដៅស្រុកកំរៀងបាត់ស្រមោល ហើយបន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ សឿម នាង ភេទប្រុស អា យុ៣០ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹករួចមកសមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានទាំងអស់តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយា ល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕