ទំនងជាដឹកធ្ងន់ពេក ទើបរថយន្តបើកសុខៗ ស្រាប់តែបាក់ជាពីរកំណាត់

បន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿង សង្ស័យដឹកទំនិញលើសទម្ងន់ខ្លាំងពេក ទើបបើកសុខៗ ស្រាប់តែបាក់ជាពីរកំណាត់ បង្កការភ្ញាក់ផ្អើល និងហួសចិត្ត ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវបេតុងមួយខ្សែ មុខផ្សារសមាគមន៍ ចែកសង្កាត់អូរឬស្សី និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ខណៈដែលគាត់កំពុងលក់ឥវ៉ាន់ ជាប់ផ្លូវខាងលើ បានឃើញរថយន្តដឹកទំនិញយ៉ាងសំពីងសំពង មួយគ្រឿងម៉ាកហុិនដាយ ពណ៍ស ពាក់ស្លាកលេខដែលមានក្នុងពន្ធឆ្នាំ បិតលើកញ្ចក់ បន្ទាយមានជ័យ 2A-8863 ហើយទំនងជាធ្ងន់ខ្លាំង កាត់តាមផ្លូវបេតុងមុខផ្ទះគាត់ រថយន្តក៏យោគៗ ហើយក៏បាក់ពាក់កណ្តាលរថយន្តបាសឡើងលើ ទៅមុខមិនរួចហើយក៏ឃើញតៃកុងរថយន្ត ចុះមកអង្គុយកន្លែងលក់ដូររបស់គាត់ ហាក់ដូចគ្នារឿងអ្វីកើតឡើង ៕

CATEGORIES
Share This