លោក អ៊ុំ រាត្រី  ប្រែក្លាយមុនគេ នៅតំបន់ភ្នំកងវ៉ា ទៅជារមណីដ្ឋានទេសចរណ៍ និងធ្វើបុណ្យ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាទស្សនៈវិស័យ និងជំហានដំបូង គឺ ប្រែក្លាយតំបន់ភ្នំកងវ៉ា មុនតំបន់ភ្នុំឯទៀត នៅខេត្តបន្ទាយមានជ័យ ទៅជារមណីដ្ឋានទេសចរណ៍ផង និងធ្វើបុណ្យផង ។

ការលើកឡើងយ៉ាងដូចនេះ ក្នុងឱកាសដែលលោកអញ្ចើញដាំដើមឈើ ក្នុងពិធីបុណ្យរុក្ខទិវា នាភ្នុំកងវ៉ា ដែលមានដើមឈើជាងពីរពាន់ដើម ត្រូវដាំស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងទាំង សមាគមនយុវជន ប្រជាពលរដ្ឋ និងសិស្សសាលារាប់រយនាក់ ។

លោកបានបន្តទៀតថា ការយកទីតាំងភ្នំកងវ៉ាប្រារព្វពិធីបុណ្យរុក្ខទិវា ៩ កក្កដា គឺ ដើម្បីប្រែក្លាយតំបន់នេះជារមណីដ្ឋានទាក់ទាញទេសចរណ៍ មុនគេនៅទីរួមខេត្តហើយធ្វើយ៉ាងណាអោយ គូរស្វាមីថ្មី មកដាំដើមឈើនៅទីនេះ ទុកជាអនុស្សាវរីយ៍ ។ និងជាបន្តបន្ទាប់ខេត្តមានគម្រោងប្រែក្លាយតំបន់ភ្នំកូនខ្លែង ព្រៃរនាមដូនសំ នៅស្រុកម៉ាឡៃ និងព្រៃសហគមន នៅស្រុកថ្មពួក ទៅជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ផង និងដើម្បីបរិស្ថានខេត្តផង ។

លោកបន្តថា ព្រៃឈើបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់ ស្រូបនូវឧស្ម័នកាបូនិច ដែលជាជាតិពុលក្នុងស្រទាប់ខ្យល់ ឲ្យបំពេញនូវឧស្ម័នអុកស៊ីសែន ពេលថ្ងៃដែលមនុស្សសត្វត្រូវការ ដកដង្ហើមដើម្បី ។  ព្រៃឈើបានស្រូបយកពន្លឺព្រះអាទិត្យ ឲ្យកម្ដៅមានលំនឹង និងពុំក្តៅខ្លាំង ពោលគឺព្រៃឈើ ជួយរក្សាបរិយាកាសឲ្យត្រជាក់ជានិច្ច ព្រមទាំងជួយកាត់បន្ថយនៃការរំខានដោយសំឡេងខ្យល់កខ្វក់ ឬពុល និងកាត់បន្ថយបាននូវគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះជាដើម ។

ក្រៅពីការដាំនៅតំបន់ភ្នំខាងលើ អាជ្ញាធរក្រុងសិរីសោភ័ណ ក៏បានដឹកនាំក្រុមការងារ ដាំដើមឈើប្រភេទដើមក្ងោក និងដើមធ្នង តាមសងខាងផ្លូវនៃទីប្រជុំជនខេត្ត ដើម្បីលើកកំពស់សោភ័ណភាព ក្រុងផងដែរ ៕

CATEGORIES
Share This