នាយឧត្តមសេនីយ៍ សៅ សុខា អញ្ចើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាលនិងសមិទ្ធិផលនានាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ប៉ោយប៉ែត៖ ថ្លែងក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាលនិងសមិទ្ធិផលនានាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១៥សីហា២០២៣ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថាអ្នកខេត្តបន្ទាយមានជ័យស្គាល់ច្បាស់ណាស់ពីតំលៃសន្តិភាពនាពេលនេះ។ព្រោះថាពីដើមខេត្តបន្ទាយមានជ័យកន្លែនណាក៍ជាកន្លែងប្រយុទ្ធនិងកន្លែងណាក៍ផ្ទុះអាវុធនិងស្លាប់ដែរ តែបច្ចុប្បន្នទីណាក៍មានខារ៉ាអូខេ មានការអភិវឌ្ឍន៍និងមានតែសម្លេងធម៍ ពលរដ្ឋរស់នៅដោយសុខសាន្តក្រោមដំបូលសន្តិភាពដែលរដ្ឋាភិបាលបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានមកដោយលំបាក។

បច្ចុប្បន្នខេត្តបន្ទាយមានជ័យដោយនិយាយដោយឡែកក្រុងប៉ោយប៉ែតជាក្រុងដែលមានច្រកសេដ្ឋកិច្ចធំជាងគេនិងអភិវឌ្ឍន៍លឿនជាងគេមានអគារខ្ពស់ៗ។ពិធីនេះមានការចូលរួមពីឯកឧត្តមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តតំណាងឯកឧត្តមអ៊ុ រាត្រី អភិបាលខេត្តព្រមទាំងមេបញ្ជាការមេបញ្ជាការរងនៃអង្គភាពដទៃពីបណ្តាលខេត្តដទៃ។

ក្រៅពីការលើកឡើងខាងលើឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បញ្ជាដល់ដល់ក្រុមអ្នករៀបចំកមកមវិធីដែលលោកចូលរួមនិងនៅក្នុងអាណាត្តិរបស់លោកត្រូវកែពីចំនុចទីមួយសម្រាប់និវត្តន៍ជនត្រូវអញ្ចើញអោយគាត់ចូលរួមដោយពាក់ឯកសណ្ឋានហើយអញ្ចើញអង្គុយនៅលើកន្លែងភ្ញៀវកិត្តិយស់ព្រោះបើគ្មានពួកគាត់មិនមានអ្វីៗមកដល់យើងនោះទេ។ទីពីរកុំប្រើពាក្យអាហារសាមគ្គីជាពាក្យបកប្រែពីវៀតណាមត្រូវដូរមកប្រើអាហារស្និតស្នាលដែលជាពាក្យខ្មែរ។ជាចុងក្រោយថ្លែងអំណរគុណចំពោះមេបញ្ជាការគ្រប់ជាន់ថ្នាក់និងអាជ្ញាធរខេត្តដែលបានធ្វើអោយពលរដ្ឋពេញចិត្ត(ជាកូនល្អរបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានរាយការណ៍ពីការសាងសងសមិទ្ធិផលនានានៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំណាយលើការសាងសងអគារ ធ្វើរបង និងបំពាក់ឧបករណ៍សម្ភារៈអស់ទឹកប្រាក់សរុបចំនួន៥៨៧៤៤៤(ប្រាំរយប៉ែតសិបប្រាំពីរពាន់បួយរយសែសិបបួន)ដុល្លាអាមេរិច។

CATEGORIES
Share This