ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខេង សុហ្វិណេ សូមសំម្ដែងការកោតសរសើរចំពោះ គណៈគ្រប់គ្រង គ្រូបង្វឹក សិក្ខាកាម ដែលបានយកចិត្តទុក្ខដាក់ធ្វើការបណ្ដុះបណ្ដាលហ្វឹកហ្វឺន

ព្រះវិហារ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចិ នឹងតែងតាំងមុខដំណែងមន្រ្តីនគរបាលជាតិ សារផ្ដាំផ្ញើររបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាល់ជាតិជំនួសការដឹកនាំការងារព្រំដែនរួមទទួលទិលភូមិភាគទី៣ ភូមិភាគទី៤ នឹងភូមិភាគទី៥ ជូនចំពោះសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនិងសិក្ខាកាមទាំអស់ ដែលបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច នឹងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខេង សុហ្វិណេ សូមសំម្ដែងនូវការកោតសរសើរដោយស្មោះចំពោះ គណៈគ្រប់គ្រង គ្រូបង្វឹក សិក្ខាកាមទាំងអស់ដែលបានយកចិត្តទុក្ខដាក់ធ្វើការបណ្ដុះបណ្ដាលហ្វឹកហ្វឺន នឹងការខិតខំក្រេបជញ្ជក់នូវមុខវិជ្ជាទៅតាមកម្មវិធីដែលបានគ្រោងទុក្ខប្រកបដោយស្មារតីទទួលខុសត្រូវ មានក្រោមសីលធម៍ល្អ ដែលទទួលបាននៅចំនេះដឹងជំនាញក្នុងការបម្រើអោយការងារការពារបូរណៈភាពទឹកដី នឹងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធភាពដែលបានឆ្លើយតបនឹងស្ថានភាពការរីកចំរើនរបស់ប្រទេសកម្ពុជា។

កងកម្លាំងនគរបាលការពារព្រំដែនយើងបានអនុវត្តតួនាទីយ៉ាងសំខាន់ក្នុងការរក្សារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ដោយបានប្រកៀកស្មារយ៉ាងជិតស្និទជាមួយកងយោធពលខេមរភូមិ ដើម្បីការពារអធិបតេយ្យជាតិ បូរណៈភាពទឹកដីយ៉ាងរឹងមាំ ដោយរក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ពានព័ន្ធទប់ស្កាត់បង្រ្កាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជា ការឆ្លងកាត់ព្រំដៃនខុសច្បាស់ ការជួញដូរមនុស្ស ការជួញដូរអាវុធឆ្លងដែន ការជួញដូរគ្រឿងញៀ និងការរត់ពន្ធទំនិញខុសច្បាប់។ល។ ដោយបានធ្វើការយោមល្បាតត្រួតពិនិត្យតាមខ្សែរបន្ទាត់ព្រំដែន ទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ ព្រមទាំងបានជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះសដោយអគី្គភ័យ គ្រោះធម្មជាតី គ្រោះទឹកជំនន់បានទាន់ពេលវេលា និងទទួលបានលទ្ធផលជាទីមោទនៈ៕

CATEGORIES
Share This