លោក អ៊ុំ រាត្រី បង្ហាញពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ក្នុងវេទិកាអភិបាលខេត្តមហាអនុតំបន់មេគង្គ (GMS)

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ក្នុងវេទិកាអភិបាលខេត្តខ្សែក្រវ៉ាត់សេដ្ឋកិច្ច ប្រចាំមហាអនុតំបន់មេគង្គ(Greater Mekong Subregion : GMS) នៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។

លោក អ៊ុំ រាត្រី បានបង្ហាញថា “គោលបំណងនៃបទបង្ហាញពីខ្លឹមសារស្មារតីនោះ គឺ ដើម្បីទាក់ទាញអ្នកវិនិយោគិនចិន មកចូលរួមវិនិយោគនិងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ” ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូដែលមានប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្តទៅធ្វើទស្សនកិច្ចផ្លូវការរយៈពេល០៥ថ្ងៃ (ថ្ងៃទី១៦-១៩ខែសីហាឆ្នាំ២០២៣) នៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន និងចូលរួមវេទិកាអភិបាលខេត្ត ខ្សែក្រវ៉ាត់សេដ្ឋកិច្ចប្រចាំមហាអនុតំបន់មេគង្គ(Greater Mekong Subregion : GMS) -2023 ដែលជាសហប្រតិបត្តិការនៃបហរជជាតិ៦ មានចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជានិងវៀតណាមតាំងពីកម្មវិធីនេះបង្កើតពីឆ្នាំ១៩៩២ មកនិងមានការផ្តួចផ្តើមនិងឧបត្ថម្ភ ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងគាំទ្រដោយរដ្ឋាភិបាលនៃប្រទេស៦ដូចខាងលើ ។

ប្រតិភូខេត្តបន្ទាយមានជ័យ ចូលរួមពិពណ៌ដៃគូយុទ្ធសាស្រ្តចិន-អាស៊ីអាគ្នេយ៍ លើកទី៧ និងភាពត្រឹមត្រូវនៃការនាំចេញ នាំចូលរបស់ទីក្រុងគុនមីញ ប្រទេសចិន លើកទី២៧ ព្រមទាំងទស្សនកិច្ចនៅភញមិវប្បធម៎និងកន្លែងមួយចំនួននៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិនផងដែរ ។

សូមបញ្ជាក់ដែរថា ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មិនជាប់នឹងដងទន្លេមេគង្គទេ ប៉ុន្តែជាខេត្តមួយនៃប្រទេសកម្ពុជា ដែលជាប្រទេសស្ថិតនៅជាប់ដងទន្លេមេគង្គ នៃមហាអនុតំបន់ទន្លេមេគង្គ(GMS) ជាពិសេសខេត្តបន្ទាយមានជ័យ ជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តយូណាន ដូចដែលបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាលើកទី១ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ និងលើកទី២ នៅឆ្នាំ២០១៨ ។

ក្នុងនោះខេត្តយូណាន បានផ្តល់ជំនួយលើការផ្តល់អាហារូបករណ៍ដល់និស្សិតរាល់ឆ្នាំ ,ជួយសាងសង់អគារសាលារៀន ,ផ្តល់សម្ភារ: ឧបករណ៍សុខាភិបាល,ផ្តល់ជំនួយលើវិទ្យាស្ថានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្មបន្ទាយមានជ័យ-យូណាននៅស្រុកម៉ាឡៃ,ជួយមន្ទីរពិសោធន៍ដីនិងក្សេតសាស្ត្រនៅសាកលវិទ្យាល័យមានជ័យ ៕

CATEGORIES
Share This