ពលរដ្ឋ ១០០គ្រួសារ នៅស្រុកម៉ាឡៃ ទទួលអំណោយឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជួបការលំបាក ១០០គ្រួសារ រស់នៅភូមិអូរល្ហុង និងភូមិថ្មី ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយ របស់ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (អាយប៉ា) និងលោកជំទាវ កែ សួនសុភី ។
ការនាំអំណោយនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ដឹកនាំដោយលោក អេម ពៅ អនុប្រធាន តំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ។
ក្នុងឱកាសនោះលោក អេម ពៅ បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ជូនចំពោះគ្រួសារប្រជាពលរដ្ឋ ដែលបានមកទទួលអំណោយ និងផ្តាំផ្ញើដល់ពលរដ្ឋ ធ្វើយ៉ាងណាត្រូវរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅរដូវកាលភ្លៀងនេះ អានឹងកើតមានជំងឺគ្រុនឈាម និងហេតុការណ៍គ្រោះធម្មជាតិផ្សេង ៗ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនពលរដ្ឋ ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ ចំនួន ១៥គីឡូក្រាម, មី ចំនួន ១កេស, ត្រីខកំប៉ុង ចំនួន ១យួរ ពងមាន់ ចំនួន ១ជង់, ទឹកត្រី ចំនួន ១ដប, ប្រេងឆា ចំនួន ១ដប, ស្ករស ចំនួន ១គីឡូក្រាម, អំបិល ចំនួន ១គីឡូក្រាម, និងថវិកា ចំនួន ២ម៉ឺនរៀល ៕