សួនសម្តេចក្រឡាហោមវិមានឯករាជ្យកំពុងទាក់ទាញការ ចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនកុះករមកកំសាន្តលេង

(បាត់ដំបង) បន្ទាប់ពីបើកសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ សួនសម្តេចក្រឡាហោម  វិមានឯករាជ្យដែលមានទីតាំងស្ថិត នៅប្របមាត់ស្ទឹងសង្កែ  ក្នុងស ង្កាត់ ស្វាយប៉ោ  ក្រុងបាត់ដំបង  បាននិងកំពុងទាក់ ទាញនូវចំណាប់អារម្មណ៍ពីសំណាក់មហាជនទាំងជិត  ឆ្ងាយ  ពិសេសភ្ញៀវជាតិ  ភ្ញៀវអន្តរជាតិ  បានអញ្ជេីញមកទស្សនាកំសាន្តពិសេស នៅពេលល្ងាច  ។

មហាជនជាច្រើនដែលបានមកកំសាន្តលេងនៅពេលរាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ ដោយពួកគាត់បានសំដែងការសប្បាយរីករាយយ៉ាងខ្លាំង ហើយប្លែកដែលខេត្តបាត់ដំបងមានការរីកចំរើនខ្លាំង ពិសេសសមិទ្ធផលថ្មីសួនសម្តេចក្រឡាហោម  វិមានឯករាជ្យ ដែលមានភាពស្រស់ស្អាតដូចនៅភ្នំពេញ និងមានទីធ្លាធំទូលាយសំរាប់អោយបងប្អូនបានដើរលេង ហើយក៏សូមសំណូមពរទៅដល់បងប្អូនដែលបានមកលេងកំសាន្តនៅទីនេះ សូមចូលរួមថែរក្សាបរិស្ថាន អនាម័យ នៅពេលញ៉ាំហើយ មានសំរាម សូមយកទៅបោះចោលនៅក្នុងធុងសំរាម កុំអោយបោះចោលពាសវាលពាសកាលពេញនឹង។

គួររំលឹកដែរថា ខេត្តបាត់ដំបងមានវិសាលភាពនៃតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តសរុបចំនួន ១០១ទីតាំង ក្នុងនោះមាន,រមណីយដ្ឋានទេសចរណ៍ចំនួន ២០ទីតាំង ,មានសហគមន៍អេកូទេសចរណ៍ចំនួន ៤ទីតាំង ,មានគោលដៅទេសចរណ៍ចំនួន ៥៤ទីតាំង ,មានតំបន់ទេសចរណ៍បែបសាសនាចំនួន ២៩ទីតាំង និងតំបន់កសិទេសចរណ៍ចំនួន ៤ទីតាំង ព្រមទាំងគោលដៅទេសចរណ៍ថ្មីៗជាច្រើនទៀតដែលមិនទាន់រាប់បញ្ចូលផងដែរ។

CATEGORIES
Share This