ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ស្រាលចំនួន៤នាក់
(បាត់ដំបង)! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៤នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី២២ ខែសីហា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1Y-8565 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាប្រពន្ធ ជាប្អូន និងកូនតូច សរុបចំនួន០៤នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AP-4014 បើកបរដោយស្ត្រីចំណាស់ម្នាក់ក្នុងទិសដៅពីលិចទៅកើត បើកបំរុងឆ្លងផ្លូវ ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយភាគីម្ខាងរងរបួសធ្ងន់និងស្រាលទាំង០៤នាក់តែម្តង ចំណែកម៉ូតូខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុ តែត្រូវបានតំណាងភាគីខាងម៉ូតូក្រុមជនរងគ្រោះរក្សាទុកដើម្បីធ្វើការចរចាសម្របសម្រួលគ្នា។