ជាប់ខ្នោះនគរបាល ព្រោះលួងលោមរំលោភ ក្មេងស្រីអាយុ៨ឆ្នាំ នីរោងក្រោលគោ ពេលឪពុកម្តាយក្មេងស្រី ទៅចំការ

ពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកតាលោសែនជ័យ បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីឆ្លៀតឱកាសលួងលោម រំលោភក្មេងស្រី អាយុ៨ឆ្នាំ នៅពេលឪពុកម្ដាយរវល់ទៅចំការ ទុកកូនស្រីចាំនៅក្រោលគោ ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រោលគោមួយកន្លែង ស្ថិតនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

លោកវរៈសេនីយ៍ត្រី សំ គ្រៀន នាយប៉ុស្តិ៍ផ្ទះរុង បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយបានការណែនាំពីលោកអធិការស្រុកតាលោសែនជ័យ និងក្រោយពីទទួលបានបណ្តឹងពីឈ្មោះ ជឹម ធឿម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ឡាញ់ ពឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិជង្រុក ឃុំផ្ទះរុង ថា បានចាប់រំលោភកូនស្រីរបស់គាត់ ឈ្មោះ ធ ច ថ អាយុ៨ឆ្នាំ មុខរបរសិស្ស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺ នៅចំណុច លើគ្រែក្នុងក្រោលគោ ស្ថិតនៅភូមិជង្រុក ។

ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានចុះធ្វើការស្រាវជ្រាវ និងសាកសួរកុមារីជនរងគ្រោះ ហើយកុមារីរងគ្រោះ បានឆ្លើយបំភ្លឺថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដេកនៅលើគ្រែ ក្នុងក្រោលគោជាមួយឪពុក និងជនសង្ស័យ ក្រោយមកជនសង្ស័យ ខាងលើ បានយកដៃលូកស្ទាប លើប្រដាប់ភេទជនរងគ្រោះ ហើយឪពុករបស់ជនរងគ្រោះ បានស្ដីបន្ទោសទៅលើជនសង្ស័យថា ពូឯងថោកទាបម៉្លេះ ចាំបាច់ធ្វើមកលើចៅដូច្នេះ ។ បន្ទាប់មកជនសង្ស័យក៏ងើបដើរចេញទៅបាត់ ។ លុះដល់យប់ថ្ងៃដដែល ជនរងគ្រោះ បានឆ្លើយប្រាប់ឪពុកម្ដាយថា ជនសង្ស័យ ធ្លាប់លួងលោមឱ្យលុយចាយ ចំនួន១០០០រៀល ជាច្រើនដង និងបានចាប់ឱបថើប និងយកដៃស្រាតខោជនរងគ្រោះចេញត្រឹមជង្គង់  ហើយជនសង្ស័យ បានស្រាតខោខ្លួនឯង និងទ្រោបពីលើជនរងគ្រោះ រួចរំលោភវេលាពេលថ្ងៃ ពេលឪពុកម្ដាយទៅធ្វើចំការ ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចយេីង បានឃាត់ខ្លួនជនសង្ស័យខាងលេី នៅកន្លែងកេីតហេតុ ហើយបញ្ជូនមកប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ ប៉ុន្តែជនសង្ស័យ មិនព្រមសារភាពនៅចំពោះមុខសមត្ថកិច្ចនោះទេ ។

យោងតាមពាក្យបណ្តឹងអាណាព្យាបាល របស់ជនរងគ្រោះ និងដោយបានការសម្របសម្រួល ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈលេខទូរសព្ទ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ដោះសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This