សប្បុរសជនបន្ត ឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីអបអរទិវា ៨ ឧសភា ២០២៣
(បាត់ដំបង) នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានបន្តអញ្ចើញជួបទទួលថវិកាពីសប្បុរសជនចំនួន ៣៦,៤០៦.០០០រៀល (សាមសិបប្រាំមួយលានបួនរយប្រាំមួយពាន់រៀល) ពីលោក លោកស្រីតំណាង មន្ទីរនិងរដ្ឋបាលស្រុក ចំនួន ៥ ដែលបានឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមក គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ សាខាខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ១៨២រូប/អង្គភាព ដែលថវិកាសរុបចំនួន ៤០៣,៣៨៩.៦០០រៀល , ប្រាក់ដុល្លារចំនួន ៥៣,៧២៦ ដុល្លារ និងប្រាក់បាតចំនួន ១៧,០០០បាតផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានបានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលានិងស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែងសម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។
ជាក់ស្តែងក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ សាខាខេត្ត អនុសាខាក្រុងស្រុកបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតសរុបចំនួន ២៤១៣គ្រួសារ ដែលរស់នៅក្នុងក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបងផងដែរ ។
សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(ប្រាក់រៀល) និង #CambodianRedCrossBattambangBranch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖
#ធនាគារកាណាឌីយ៉ា(CANADIA)
(ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882
#ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)03000354153828
(ប្រាក់រៀល) 03000354153838
#ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989
ពត៌មានបន្ថែមសូមទូរស័ព្ទលេខ ៖
-ឯកឧត្តម សួស សុភ័ក្រ្ត : 076 33 36 017
-លោក កង ប៊ន : 092 81 53 73
-លោក កុសុម សុភីនារ៉ា : 061 81 81 16 ។