សមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងជល់មាន់បានតែវត្ថុតាង អ្នកលេងបំបាងកាយអស់ហើយ
ពោធិ៍សាត់ ៖ កម្លាំងប៉ុស្ត៍បឹងបត់កណ្តាល ០៣នាក់ សហការណ៍ជាមួយកម្លាំងជំនាញស្រុកបាកាន ០៦នាក់ ចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ករណីលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ ០១ករណី នាថ្ងៃអង្គារ៍ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង១៥ នាទី ស្ថិតនៅចំណុចព្រៃទទួលជំនាន់ ស្ថិតនៅភូមិអូរ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលដឹកនាំលោកវរសេនីយ៍ទោ សុង គឹមសែ ។
ជាលទ្ធផលក្នុងករណីចុះបង្ក្រាបនេះ អ្នកលេងបានរត់គេចខ្លួនអស់ និងប្រមូលយកបានវត្ថុតាងរួមមាន ៖១-សៃវៀងមាន់ជល់ ០១វង់, ២-ជញ្ជីងថ្លឹងមាន់ ០១, ៣-ថ្នាំងដាំទឹក ០១ចង្ក្រាន ហ្គាស០១, ៤-កៅអីជ័រ០៣,៥-ម៉ូតូ០៥គ្រឿង
ប៉ូលិសបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមអ្នកញៀនល្បែងស៊ីសង ជល់មាន់ មកជល់នៅកន្លែងកើតហេតុសឹងរាល់ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ កម្លាំងកម្លាំងប៉ុស្ត៍បឹងបត់កណ្តាល សហការណ៍ជាមួយកម្លាំងជំនាញស្រុកបាកាន បានចុះទៅដល់កន្លែងកើតហេតុ ឃើញក្រុមអ្នកញៀនល្បែងស៊ីសងកំពុងលេង តែពួកគេដឹងខ្លួនមុនរត់បាតជើង ស ព្រាត។ចំពោះសំភារៈ វត្ថុតាង យើងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន៕