កម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យកន្លែងបញ្ចាំគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដើម្បីពង្រឹង សន្តិសុខ

(បាត់ដំបង) កម្លាំងគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបងដែលដឹកនាំដោយឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងលោក លាង វាសនា ដែលជាអភិបាលក្រុងបាត់ដំបង បានចុះត្រួតពិនិត្យកន្លែងបញ្ចាំគ្រប់ប្រភេទក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដើម្បីពង្រឹងសន្តិសុខ ជូនប្រជាពលរដ្ឋ។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអោយដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា យុទ្ធនាការខាងលើនេះអនុវត្តធ្វើឡើងតាមលិខិតឧទ្ទេសនាមលេខ ០៧២/២៣ លបក. ដើម្បីស្វែងរកកន្លែងទទួលផលចោរកម្ម ទប់ស្កាត់ការលួច ឆក់ ប្លន់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ក៏បានបន្ថែមកម្លាំងបង្កើនការល្បាត ដើម្បីត្រួតពិនិត្យអាជ្ញាបណ្ណ័បញ្ចាំទ្រព្យ -ពិនិត្យចលនទ្រព្យ ភាពស្របច្បាប់នៃការទទួលបញ្ចាំ នៅតាមទីតាំងកន្លែងបញ្ចាំនានានៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបងផងដែរ។

CATEGORIES
Share This