សិស្សសាលា០២នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ករណីជិះម៉ូតូបុកបង្គោលចំណាំងផ្លាតក្នុងល្បឿនលឿននិងគ្មានមួកសុវុត្ថិភាព

ប៉ៃលិន៖ នៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី(ម៉ូតូបើកបុកបង្គោលចំណាំងផ្លាត) នៅចំណុចផ្លូវកោងចំការហង្សមាសស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន បណ្ដាលឲ្យសិស្សសាលាស្លាប់០២នាក់,របួសធ្ងន់០១នាក់,ខូចខាតម៉ូតូ០១គ្រឿង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹង ជនរងគ្រោះទី១.ឈ្មោះ ម៉ម មួយគា ភេទស្រី អាយុ ១៤ឆ្នាំបច្ចុប្បន្នរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AM-6821 (ស្លាប់នៅកន្លែងកើតហេតុ)។ ២.ឈ្មោះ អ៊ូ កញ្ញា ភេទស្រី អាយុ១២ឆ្នាំមានទីលំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នករួមដំណើរ(ស្លាប់នៅកន្លែងកើតហេតុ ) និង៣-ឈ្មោះ កែវ សុជាតិ ភេទស្រី អាយុ១៤ឆ្នាំនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល)។

សមត្ថកិច្ចបន្តថា មូលហេតុនៃគ្រោះថ្នាក់ នេះមកពីកត្តាមនុស្សបើកបរល្បឿនលឿនលើផ្លូវកោង កាច់ចង្កូចមិនទាន់ក៍ទៅបុកបង្កោលចំណាំងផ្លាតបាក់អស់៣ដើមនិងដួលបោកក្បាលតែម្តងព្រោះអ្នកទាំង៣នាក់គ្មានមួកសុវត្ថិភាពទេ។

បច្ចុប្បន្នម៉ូតូ និងសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន៕

CATEGORIES
Share This