កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង ចុះត្រួតពិនិត្យទប់ស្កាត់បទល្មើសគ្រឿងញៀន ក្រុមក្មេងបង្កអនាធិបតេយ្យ និងស្វែងរកអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន
បាត់ដំបង៖ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង ដែលមានលោក លាង វាសនា ជាអភិបាលក្រុង បានសហការជាមួយកម្លាំងជំនាញខេត្ត ដោយមានការចូលរួមពីលោក លឹម សៀងហៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះយុទ្ធនាការត្រួតពិនិត្យនៅតាមដងផ្លូវនានាក្នុងភូមិសាស្ត្រក្រុងបាត់ដំបង។
នៅក្នុងយុទ្ធនាការនាពេលនេះដែរក្នុងគោលបំណងគឺដើម្បីត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្រុមក្មេងបង្កអនាធិបតេយ្យ និងស្វែងរកអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ដែលក្នុងនោះមន្ត្រីជំនាញបានពិនិត្យទៅលើរថយន្តចំនួន៣៤គ្រឿង ស្មើមនុស្ស ៣៩នាក់ និងម៉ូតូ ៤៧គ្រឿងស្មើមនុស្សចំនួន ៥២នាក់ ។
ជាមួយគ្នានេះដែរមន្ត្រីជំនាញបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមលើអ្នកបើកបរបានចំនួន ៩១នាក់ ស្រី០០នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើក បរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០២នាក់ ជាអ្នកបើកបរម៉ូតូ និងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕