ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យផ្ទេរ ដំឡើង និងតែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំនួន១៣រូប ដូចខាងក្រោម ៖