ក្រុមអធិការកិច្ច នឹងចុះស្រាវជ្រាវ ករណីមន្ត្រីប្តឹងដក ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្រោយបែកធ្លាយឯកសារ បណ្តឹងមួយច្បាប់ របស់មន្ត្រីរាជការនៃមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ប្តឹងទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សុំឲ្យដកប្រធានមន្ទីររបស់ខ្លួន ចេញពីតំណែងរួចមក នឹងមានក្រុមអធិការកិច្ច មួយក្រុមចុះស្រាវជ្រាវលើ ករណីនេះ ។

នេះបើតាមការឲ្យដឹងពីលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ពិតជាមានការប្តឹងរូបលោកតាមរយៈឯកសារខាងលើ ពិតប្រាកដមែន ប៉ុន្តែលោកសុំមិនទាន់មានការបកស្រាយ បំភ្លឺ ឆ្លើយឆ្លងអ្វីទេ ជុំវិញការប្តឹងចោទប្រកាន់នេះ ព្រោះឯកសារនេះ បានចូលដល់ដៃថ្នាក់ដឹកនាំហើយ ហើយថ្នាក់ដឹកនាំក្រសួង នឹងចាត់ក្រុមអធិការកិច្ចមួយក្រុម ចុះមកធ្វើការស្រាវជ្រាវលើបញ្ហានេះ ដើម្បីបញ្ជាក់ការពិត ហើយលទ្ធផលយ៉ាងណា លោកនឹងបញ្ជាក់ជូន នៅពេលក្រុមអធិការកិច្ចធ្វើការងាររួចរាល់ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ មានឯកសារមួយច្បាប់ ដែលមានស្នាមផ្តឹតមេដៃចំនួន៤០មេដៃ និងអះអាងថា ជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ប្តឹងទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើរសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ដែលមានខ្លឹមសារទាំងស្រុងក្នុងលិខិតខាងក្រោម ៖

CATEGORIES
Share This