នគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយគ្រឿថញៀន១៣ថងតូច
ពោធិ៍សាត់ ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកតាលោសែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលផ្ទះរុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះល្បាតនិងត្រួតពិនិត្យ ក្នុងភូមិសាស្ត្រត្រងចំណុចក្នុងភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រទះឃើញមុខសញ្ញាសង្ស័យឈានដល់ការឃាត់ខ្លួនសួរនាំ និងត្រួតពិនិត្យឆែកឆេ រកឃើញវត្ថុតាង គ្រឿងញៀនមួយចំនួន។
តាមការអោយដឹង ពីលោកអធិការស្រុកតាលោសែនជ័យ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ឹម អាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។ ដោយឡែកវត្ថុតាងដែលឆែកឆេរឃើញរួមមាន ៖
១.ម្សៅក្រាម ស ថ្លាសង្ស័យសារធាតុញៀនចំនួន១៩កញ្ចប់តូច ថ្លឹងសាច់ថ្នាំសុទ្ធចំនួន៣.៨៣ ក្រាម លុយចំនួន១៧០០០ រៀល ។
ប្រភពបន្តថា ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យបានឆ្លើយថា ខ្លួនបានរក្សាទុកថ្នាំញៀនប្រភេទ (ម៉ាទឹកកក)រយៈពេល ០៤ខែកន្លងមកហើយ រក្សាទុកចែកចាយនិងជួញដូរ ជនសង្ស័យបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញថ្នាំនេះពីរឈ្មោះ យ៉ៃ ភេទប្រុស អាយុប្រហែល៤២ ឆ្នាំ រស់នៅក្នុងទីរួមខេត្តពោធិ៍សាត់ ។
អធិការនគរបាលស្រុកបានស្នើសុំគោលការណ៍ទៅឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ន ដើម្បីស
កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕