មនុស្ស០៣នាក់ ស្លាប់នឹងរបួស ក្នុងហេតុគ្រោះថ្នាក់ចរាចរ នៅលើកំណាត់ផ្លូវហៃវ៉េ

បាត់ដំបង ៖ យ៉ាងហោចណាស់បុរសជាប្តីម្នាក់ បានស្លាប់ភ្លាមៗ ចំណែកប្រពន្ធនិងកូនម្នាក់រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ត្រង់ចំណុចភូមិកកូរ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿពាក់ផ្លាកលេខ បាត់ដំបង1AB- 5251 បើកបរដោយឈ្មោះ ហុង លឿន ភេទប្រុស អាយុ៣៩ឆ្នាំ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ឈួន គឹមលី អាយុ៣៧ឆ្នាំ និងកូនតូចម្នាក់ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី បំរុងបត់ឆ្វេងឆ្លងថ្នល់ ភ្លាមនោះក៏មានរថយន្តពណ៌ត្រេអី មិនស្គាល់ម៉ាកមួយគ្រឿង បានមកពីក្រោយឡើងវ៉ាជែង ក៏ប៉ះកង់ក្រោយ បណ្តាលអោយដួលអោយបុរសជាប្តីបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កេីតហេតុ រីឯប្រពន្ធនិងកូនរងរបួសធ្ងន់ស្រាល ហើយរថយន្តបានបន្តល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះ យកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសពត្រូវបានដឹកយកទៅលំនៅឋានរបស់សព ដែលរស់នៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This