តុលាការបង្គាប់ឲ្យ នាំខ្លួនអនីតិជនម្នាក់ ករណី ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ និងកាន់កាប់​ ឫដឹកជញ្ជូនអាវុធខុសច្បាប់

បន្ទាយមានជ័យ ៖ អនីតិជនម្នាក់ ដែលជាជនត្រូវចោទ ពីបទ ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​មានស្ថាន​ទម្ងន់​ទោស​ និងកាន់កាប់​ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន តាមចេញដីការបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយទទួលបានដីការបង្គាប់ឲ្យនាំខ្លូន របស់លោក ឈឹម ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ឈឹម​ ប៊ុនឈឿម​ មេបញ្ជាការ​អាវុធហត្ថស្រុកភ្នំស្រុក នៅថ្ងៃ​ទី៣០​ ខែមករា​ ឆ្នាំ២០២៤​ បានចុះឃាត់ខ្លួនជនត្រូវចោទឈ្មោះ ណាន​ ឧត្តម​ ហៅ​ ដំ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ អាសយដ្ឋាន​បច្ចុប្បន្ន​នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក​ ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស​ និងកាន់កាប់​ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ ដែលប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែសីហា​ ឆ្នាំ២០២៣​ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ។

លោកបន្តថា ក្រោយឃាត់ខ្លួន ជនត្រូវចោទខាងលើ ត្រូវបាន​ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

CATEGORIES
Share This