ពិតជាសាហាវណាស់! ចូលបាញ់ដល់ក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងហូបបាយ បណ្តាលឲ្យរបួសធ្ងន់ ៣នាក់

ពោធិ៍សាត់ ៖ ខ្មាំងកាំភ្លើងម្នាក់ ចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ ចំនួន៦គ្រាប់ ខណៈជនរងគ្រោះ កំពុងហូបបាយជាមួយគ្រួសារ បណ្តាលអោយរងរបួសធ្ងន់៣នាក់ ហើយជនដៃដល់គេចខ្លួនដោយសុវត្ថិភាព។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ប្រហែល១៩ និង០០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ភូមិបណ្ដុះសណ្ដែក សង្កាត់បន្តាយដីក្រុងនិងខេត្តពោធិ៍សាត់។ មានករណីប៉ុនប៉ងឃាត់កម្មដោយប្រើកាំភ្លើងខ្លី បាញ់នេះ បង្ករដោយជនសង្ស័យម្នាក់ និងបក្ខពួកមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់មុខផ្ទះជនរងគ្រោះ ហើយរុញទ្វារចូលផ្ទះជនរងគ្រោះ ប្រើអាកាំភ្លើងខ្លីបាញ់ចំនួន៦គ្រាប់ សំដៅជនរងគ្រោះ កំពុងហូបបាយជួបជុំក្រុមគ្រួសារ បណ្ដាលអោយរងរបួសមនុស្សចំនួន៣នាក់ ។

ជនរងគ្រោះមាន ៖ ១-ឈ្មោះ ទិត្យ កុសល្យ ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបប អាជិវករទិញត្រីរងរបួស។ ២-ប្រពន្ធឈ្មោះ ជា វួចហេង អាយុ៣៣រងរបួស។ ៣-ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ អ្នកទាំង៣ស្នាក់ នៅបណ្ដោះអាសន្ន ភូមិសង្កាត់កើតហេតុខាងលើ។ ជនរងគ្រោះទាំង៣នាក់ បញ្ជូនទៅមន្ទីពេទ្យបង្អែកសំពៅមាស។ ដែលករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជារឿងគំនំ ។

នៅកន្លែងកើតហេតុផ្ទះជនរងគ្រោះ បន្សល់វត្តុតាងសំបកគ្រាប់កាំភ្លើង ចំនួនគ្រាប់ចំនួន៦ ផ្សេងៗគ្នា។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវសើបអង្កេត ដើម្បីឈានទៅការឃាត់ខ្លួនជនបង្ក មកផ្ដន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This