លោកជំទាវ បាន ស្រីមុំ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការបម្រើសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

លោកជំទាវបានមានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ/សង្កាត់ គឺ បោះឆ្នោតជ្រើសរើសឡើង ពីប្រជាពលរដ្ឋ គឺមានស្វ័យភាពក្នុងការ ដឹកនាំគ្រប់គ្រង ការអភិវឌ្ឍមូលដ្ឋាន ក៏ពិតមែនតែក្រុមប្រឹក្សា ជាផ្នែកមួយនៃអំណាចប្រតិបត្តិរបស់រដ្ឋ ដូចនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ។ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សានៅថ្នាក់ឃុំ-សង្កាត់ នាពេលកន្លងទៅ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែល កំណែទម្រង់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អ ភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រ ជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង អស់ត្រូវប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ការងារ ដើម្បីសម្រេចបាន នូវ គោលបំណងយុទ្ធសាស្ត្រ របស់រា ជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជាអតីតនា យករដ្ឋមន្ត្រី បានដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការ អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាល ទី២ ៕

CATEGORIES
Share This