រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធពិធីអបអរសាទរនិងដង្ហែពានជ័យលាភីសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣

បាត់ដំបង! នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរនិងដង្ហែពានជ័យលាភីសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ នៅសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់អោយអនុវត្តឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនៅ មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃផ្តល់សេវាសាធារណៈអន្តរជាតិ ហើយការវាយតម្លៃសេវាគម្រោនេះ គឺយើងធ្វើទៅលើវិស័យសុខាភិបាលនិងវិស័យអប់រំ ដែលថ្មីៗនេះយើងបានលទ្ធផលសាលាចំនួន០៣ ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភី ដែលក្នុងនោះទីមួយសាលាបឋមសិក្សាសម្តេច ជា ស៊ីម ចំណាត់ថ្នាក់លេខ១ស្ទួន , សាលាបឋមសិក្សាវត្តចែង ចំណាត់ថ្នាក់លេខ៧ , និងអនុវិទ្យាល័យបាក់អំរែក ចំណាត់ថ្នាក់លេខ១០។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានជម្រុញអោយគ្រប់មន្ទីរ ពិសេសប្រធានមន្ទីរសុខាភិបាល ត្រូវធ្វើការប្រជុំទៅលើប្រធានមន្ទីរពេទ្យនិងមណ្ឌលសុខាភិបាល អោយពួកគាត់ចេះស្រលាញ់ពេទ្យ ស្រលាញ់ប្រជាពលរដ្ឋ អោយចេះកែលំអសេវាទាំងអស់នេះដើម្បីអោយឆ្នាំ២០២៤នេះការប្រឡងមានការប្រែប្រួលនិងទទួលបានលទ្ធផលល្អ ដូច្នេះយើងត្រូវបន្តវប្បធម៌នៃការចូលរួមនេះដើម្បីលើកស្ទួយមុខមាត់ប្រជាពលរដ្ឋខេត្តបាត់ដំបងយើងបន្ថែមទៀត។

CATEGORIES
Share This