ប្រកាសចូលកាន់មុខតំណែង​ និងបំពាក់ឋានន្តសក្តិ​ ជូនមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៧រូប​

បន្ទាយមានជ័យ ៖ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៧រូប​ ត្រូវបានប្រកាសចូលកាន់មុខតំណែង​ និងបំពាក់ឋានន្តសក្តិ​ នាថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ និងអស់លោកមេបញ្ជាការរង​ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តចំនួន១១៧រូប ។

នាឱកាសនោះ​លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយត្រី​ ក៏បានណែនាំដល់កងកម្លាំង​ទាំងអស់ត្រូ​វពង្រឹងការយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ​ ត្រូវមានសុជីវធម៌ល្អ សីលធម៌ល្អ ក្លាហាន ម៉ឺងម៉ាត់ ក្នុងការងារ និងមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការអនុវត្តភារកិច្ចកិច្ច។ជាមួយគ្នានោះ​លោកឧត្តមសេនីយត្រី​ បោន​ ប៊ិន​ ក៏បានសង្កត់ធ្ងន់ៗដល់អាវុធហត្ថគ្រប់រូប មិនត្រូវពាក់ព័ន្ធគ្រឿងញៀនឡេីយ​ ជាពិសេសមិនត្រូវមានការអន្តរាគមន៍ពាក់ព័ន្ធករណីជួញដូរ​ រក្សាទុក​ និងប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត បេីមានត្រូវតែបង្ក្រាបដោយគ្មានការលេីកលែងឡេីយ។

លោកមេបញ្ជាការការ​បន្តថា​ ដេីម្បីឱ្យអង្គភាពរឹងមាំ យេីងត្រូវរួមគ្នាថែរក្សាប្រើប្រាស់ឱ្យបានល្អនូវមធ្យោបាយ បរិក្ខារ គ្រឿងបំពាក់រួមគ្នា និងថែទាំអគារធ្វើការងារ អគារស្នាក់នៅ និងសមិទ្ធផលនានាដែលយើងមាន។ ជាពិសេសដើម្បីបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ពោលគឺការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះថ្នាក់ផ្សេងៗ៕

CATEGORIES
Share This