អភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យទីតាំងល្បែងអនឡាញ និងអប់រំសិស្សានុសិស្ស ដែលគេចសាលាមិនចូលរៀន

បន្ទាយមានជ័យ ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំកងកម្លាំង ចុះពិនិត្យទីតាំងល្បែងអនឡាញ ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការពិនិត្យនេះលោកអភិបាលក្រុង បានធ្វើកិច្ចសន្យា និងណែនាំដល់ម្ចាស់ទីតាំងដែលអនុញ្ញាតឲ្យដាក់លេងល្បែងអនឡាញ ឲ្យបញ្ឈប់សកម្មភាព និងបានអប់រំណែនាំដល់សិស្សានុសិស្សមួយចំនួន ដែលគេចម៉ោងរៀន ទៅសំងំអង្គុយលេងនៅតាមតូបលក់ដូរនុំ-កាហ្វេ និងតាមទីកន្លែងមួយចំនួនទៀត ៕

CATEGORIES
Share This