បុរសម្នាក់ ដើររើសអេតចាយ រអិលជើងធ្លាក់ចូលទឹកស្ទឹង បណ្តាលអោយលង់ទឹកស្លាប់

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានលង់ទឹកស្ទឹងសង្កែ ស្លាប់ភ្លាមៗ ក្រោយដើររើសអេតចាយនៅមាត់ទឹកកាលពីវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងត្បូងស្ពានថ្មថ្មី ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ មៀត ថា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនរងគ្រោះខាងលើបានចុះទៅរើសអេតចាយនៅតាមមាត់ទឹកស្ទឹងសង្កែ ក៏បានរអិលជើងធ្លាក់ចូលទឹក ហើយភ្លាមៗនោះក៏មានប្រជាពលរដ្ឋចុះជួយរាវរកដែរប៉ុន្តែជាអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានប្រគល់សពអោយទៅខាងក្រុមគ្រួសារដើម្បីយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

CATEGORIES
Share This