អាវុធហត្ថខេត្ដបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណី ជួញដូរសារធាតុញៀន

បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី  នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ  ក្រុងបាត់ដំបង។

ប្រតិបត្តិការខាងលើនេះ កម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ រួមមាន ៖ ១.ឈ្មោះ សិទ្ធ ស៊ីធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ២-ឈ្មោះ តូ សារុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង មួយចំនួនដូចជា ៖ គ្រឿងញៀនប្រភេទ(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ ទម្ងន់ ១៦.១៧ ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទចំនួន ០២គ្រឿង, ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda PCX  ផ្លាកលេខ បាត់ដំបង 1AT-8244 លេខតួរKF44E-6200904 ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This