ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនសង្ស័យទី០១.ឈ្មោះ ហៀវ ច័ន្ទរស្មី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្តលៀបសង្កាត់វត្តលៀប ក្រុងបាត់ដំបង និងទៅ០២.ឈ្មោះ សេង ចំរើន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន :ទូរស័ព្ទចំនួន០៥ គ្រឿង , និងដែកឆាបចំនួន០១ ហើយបន្ទាប់មកទាំងជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕


ដោយ ៖ សាលី