ឯកឧត្តម គីម រិទ្ធី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី០១ខ្នង មាន៥បន្ទប់
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាអូរសណ្តានញាតិ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អគារសិក្សាដ៏ថ្មីស្រឡាងនេះ បានចំណាយថវិកាសាងសង់សរុបប្រមាណជិត ៧ម៉ឺនដុល្លារអាមេរិក ដែលជាការឧបត្ថម្ភទាំងស្រុងពីអង្គការសម្រេចសុបិន្តកុមារកម្ពុជា។
ពិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបផងដែរ៕










CATEGORIES ព័ត៌មានជាតិ