សង្ស័យស្រវឹងស្រា បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកផ្ទះអ្នកស្រុក បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ រថយន្ត ISUZU PICK UP មួយគ្រឿង សង្ស័យបើកបរក្នុងស្ថានភាពស្រវឹងនិងលឿនហួសកំណត់ បានជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២២និង០០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលរថយន្តបង្ករម៉ាក ISUZU PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2V-7854 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះទៅដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

ដោយ ៖ សាលី

CATEGORIES
Share This