រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីរុក្ខទិវា ០៩ កក្កដា ដាំកូនឈើលើដងផ្លូវជាតិ៦ ឆ្ពោះទៅខេត្តសៀមរាប

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៨ តុលា ២០២៥នេះ រួមជាមួយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមប្រារព្ធ ពិធីរុក្ខទិវា ០៩ កក្កដា ដាំកូនឈើលើដងផ្លូវជាតិ៦ ឆ្ពោះទៅខេត្តសៀមរាប ចន្លោះស្ពានទី២ និងស្ពានទី៣ ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ពិធីនេះប្រព្រឹត្តទៅក៍មានការចូលរួមពីឯកឧត្តម លោកជំទាវ អ្នកតំណាង មណ្ឌលបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមប្រារព្ធ ពិធីរុក្ខទិវា ០៩ កក្កដា ដាំកូនឈើ លើដងផ្លូវជាតិ៦ ឆ្ពោះទៅខេត្តសៀមរាបចន្លោះស្ពានទី២ និងស្ពានទី៣ ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៕

CATEGORIES
Share This