គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពក្រីក្រចំនួន២០គ្រួសារក្នុងសង្កាត់ក្តុលដូនទាវទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះលោក ផេង សិទ្ធី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង និងភរិយាព្រមទាំងសហការីបានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាចែកជូនដល់គ្រួសារប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងមានជីវភាពក្រីក្រចំនួន២០គ្រួសារមកពីភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង ។

នាឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខាក្រុងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាលក្នុងនោះសូមអោយជៀសផុតពីជំងឺកូវីដ-១៩រៀនរស់នៅជាមួយជំងឺកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

សម្ភារៈអនុសាខាផ្តល់ជូន១គ្រួសារទទួលបាន៖អង្ករ២៥គីឡូ,មី១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរទឹកបរិសុទ្ធវីឃែរ១កេស ក្នុងនោះថវិកា ចំនួន១ម៉ឺន រៀលជាអំណោយលោកស្រី សោម ផល្លីន ភរិយាលោកផេង សិទ្ធីប្រធានគណៈកម្មាធិការអនុសាខាក្រុងផងដែរ។

CATEGORIES
Share This