គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងជំនន់ទឹកភ្លៀងរហ័សដែលមានជីវភាពក្រីក្រចំនួន៩គ្រួសារក្នុងឃុំព្រែកនរិន្ទ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ

ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះលោក ម៉ិល សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ និងសហការីបានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាចែកជូនដល់គ្រួសារប្រជាពលរដ្ឋជនចាស់ជរាគ្មានទីពឹងមានជីវភាពក្រីក្រ រងគ្រោះដោយទឹកជំនន់រហ័សចំនួន៩គ្រួសារ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

លោកប្រធានអនុសាខាបានមានប្រសាសន៍បន្តថា” សូមឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះជាក់ស្តែងនារដូវភ្លៀងមានទឹកដក់មានដង្កូវទឹកបណ្តាលឱ្យកើតជាមូសខាំដល់កូនចៅ និងក្រុមគ្រួសារយើង បណ្តាលឱ្យកើតជំងឺផ្សេងៗ ដូច្នេះត្រូវគេងក្នុងមុង ពាក់ខោអាវឱ្យបានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងផ្សេងៗ។

សម្ភារៈអនុសាខាផ្តល់ជូន១គ្រួសារទទួលបាន៖អង្ករ២៥គីឡូ, ទឹកត្រី១យួរនិងងវិកាមួយចំនួន ដោយឡែកអ្នកពិការបានបន្ថែមរទេះជនពិការ១គ្រឿងផងដែរ។

CATEGORIES
Share This