Breaking News ៖ ខណៈនេះអភិបាលខេត្តប៉ៃលិន កំពុងជន្លៀស ប្រជាពលរដ្ឋរងគ្រោះដោយ ការហូរច្រោះដីភ្នំ មកកាន់ទទួលសុវត្ថិភាព 

ប៉ៃលិន ៖ ទាំងពាក់កណ្តាលយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងកម្លាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន ជួយដល់ប្រជាពលរដ្ឋភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំបន្ថែម បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ ព្រមទាំងជន្លៀសប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយការហូរច្រោះដីភ្នំ មកលើលំនៅដ្ឋាន ទៅទីមានសុវត្ថិភាព បានទាន់ពេលវេលាផងដែរ ៕

CATEGORIES
Share This