សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាគ្រូបង្រៀន៥តុលា ដោយសម្តេចបានចាត់ទុកថា គ្រូបង្រៀនជាមាតាបិតាទី២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម​អបអរ​សាទរទិ«វាគ្រូបង្រៀង៥តុលា» ខណៈទិវានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ប្រកាសឱ្យ​ប្រារព្ធ​អស់រយៈពេល២៥ឆ្នាំហើយ (៥តុលា ១៩៩៧៥តុលា ២០២២)

តាមរយៈសង្គមហ្វេសបុកនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ​អបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ២០២២។ ​ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណា​ចក្រ​កម្ពុជាយើង បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ ​នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណង​បំផុស​ឡើងវិញ​នូវវប្បធម៌ និងប្រពៃណីនៃការរំលឹក​គុណូបការៈ​ដ៏ថ្លៃថ្លា​របស់​សិស្សានុសិស្ស​ចំពោះគ្រូ​បង្រៀន​នៅទូទាំងប្រទេស។

សម្តេច បានលើកឡើងទៀតថា «គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់​ការ​អប់រំទាំងចំណេះវិជ្ជា ​និង​អត្តចរិត​ដល់កុលបុត្រ កុលធីតា ​របស់យើងដែលជាទំពាំងស្នងឬស្សី»។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន ​បង្រៀនអ្នកចេះតិច ​និងអ្នកចេះតិច ​បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩​ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញ​គ្មាន​សល់ទំាងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធ សង្គមយើងបានកសាងធនធាន​មនុស្ស​បានយ៉ាងច្រើន​សន្ធឹកសន្ធាប់​ សម្រាប់ចូលរួម ​កសាង​ និងអភិវឌ្ឍន៍​ប្រទេសជាតិរហូតមកទល់​ពេល​បច្ចុប្បន្ន។នេះជាគុណបំណាច់ ​និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ៕

CATEGORIES
Share This