នគរបាលស្រុកបវេលឃាត់ខ្លួនមុខ​សញ្ញាលួចទ្រព្យ​សម្បត្តិចំនួន០​៥នាក់ក្នុងនោះ០៣នាក់ត្រូវបានអប់រំ

ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញរួម​ ជាមួយកម្លាំងអន្តរាគមន៍និងកម្លាំ​ងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯ​ក​ សុខ​ សារិន​ អធិការនគរ​បាល​ស្រុកបវេល បានបើកការស្រាវជ្រាវបង្រ្កាបករណីលួចយក​ទ្រព្យសម្បត្តិមួយករ​ណីឃាត់ខ្លួនមនុស្ស០៥នាក់។

លោកវរសេនីយ៍ឯ​ក​ សុខ​ សារិន​ អធិការនគរ​បាល​ស្រុកបវេល បានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ស្ថិត​នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង័្សយជាក្មេងប្រុស​ អាយុក្រោម១៨ឆ្នាំ​ ចំនួន០៥នាក់និងដកហូតបានវត្ថុតាងជាច្រើនរួមមាន!
-ទូរស័ព្ទដៃចំនួន១៨គ្រឿង ក្នុងនោះ(VIVO ចំនួន០១គ្រឿង
-OPPOចំនួន០៤គ្រឿង
– IPHONE ចំនួន០២គ្រឿង – REALME ចំនួន០១គ្រឿង – CAMFONE ចំនួន០១គ្រឿង – កាតទូរស័ព្ទចំនួន៤០សន្លឹក – ស៊ីមកាតចំនួន២៦ សន្លឹក – ស្រោមទូរស័ព្ទចំនួន១៨ – កាសទូរស័ព្ទចំនួន០៣ និងកង់ចំនួន០៣គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរ​ស័ព្ទ។

លោកអធិការដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០​២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចហាងទូរ​ស័ព្ទ ឈ្មោះ ប៊ុនអ៊ិន ដែលមានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុ​ស អាយុ៣៣ឆ្នាំ មានទី​នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់​ដំប​ង ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរស័ព្ទពីក្នុងហាង ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងចូល​មកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយះការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានតែម្តង។

ក្នុងករណីនេះដែរជនសង្ស័យចំនួន០២ នាក់ដែលមានអាយុ​១៤ឆ្នាំនិង១៥ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងបញ្ជូនមក​ការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ចំណែក០៣នាក់ទៀតដែលមានអាយុតិចជាងនេះបានអប់រំនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សក​ម្មភាពហើយប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន ដោយឡែកវត្ថុតាងផ្សេងៗបានប្រគល់ជូនជនរងគ្រោះវិញផងដែរ។

CATEGORIES
Share This