អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ​ ៖​ ជនសង្ស័យ០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ឯក​ ជា​ តារា​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលការងារប្រឆាំងគ្រឿងញៀន បាន​ឲ្យដឹងថា ជនសង្ស័យខាងលើ មាន ៖ ១-ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ (រក្សាទុក និងប្រើប្រាស់) ២-ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (រក្សាទុក និងប្រើប្រាស់) ៣-ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី (ប្រើប្រាស់) ៤-ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)​ ៥-ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាណយ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់) ។ ទាំង០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយ<span;>លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ ជាមេបញ្ហាការក្រុង​ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៨​ ​ខែតុលា​ ឆ្នាំ​២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់០,៨៣ក្រាម,​ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប1D 1484, ម៉ាក Honda wave ពណ៍ក្រហមខ្មៅ សេរី​ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197,​ ទូរស័ព្ទ ចំនួន០៤គ្រឿង​,​ ដាវសាំម៉ូរ៉ៃ​ ចំនួន០១ដើម ប្រវែង ៥៤ស.ម,​ នាឡិកាចំនួន០១គ្រឿងផងដែរ ៕

CATEGORIES
Share This