សមត្ថកិច្ច បញ្ជូនជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសនាំគ្រឿងញៀនជាង ១គីឡូក្រាមទៅប្រទេសថៃ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២២នេះ បានបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​តាមនីតិវិធីពាក់ព័ន្ធករណី បម្រុងដឹកជញ្ជូន​គ្រឿងញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជា​ទៅប្រទេសថៃ និងរឹបអូសគ្រឿងញៀនបានជាង ១គីឡូក្រាម ។

មន្រ្តីជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI CHENG YE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។

គួររំលឹកថា កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ​បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសំឡេង​ នៅគោលដៅច្រកចេញដំណើរ នៃ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ក៏ប្រទះឃើញសារធាតុញៀនប្រភេទ ​កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ជាង១ គីឡូក្រាមដែលជនសង្ស័យបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសថៃ។

បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

CATEGORIES
Share This