ជំនន់ទឹកភ្លៀងបានវាយប្រហាស្រុកចំនួន០៩ និងផ្ទៃដីប៉ះពាល់ជាង០៦ម៉ឺនហិចតា
ខេត្តបាត់ដំបង! ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់បានបង្កជាជំនន់ទឹកភ្លៀងជនជោលិចលង់នៅតាមបណ្តាស្រុកជាច្រើននៅក្នុងខេត្តបាត់ដំបង និងធ្វើអោយផ្ទៃដីប៉ះពាល់ជាង០៦ម៉ឺនហិចតា។
យោងតាមរបាយការណ៍ បឋមពីលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា ផលប៉ះពាល់ ខូចខាតបន្ថែមដំណាំ ស្រូវ និង ដំណាំ សាកវប្បកម្ម ដំណាំកសិឧស្សាហ៍កម្ម
ព្រមទាំងការវាយតម្លៃបឋមលេីផ្ទៃដីដែល ត្រូវ ស្តារ ឡេីងវិញ និងតម្រូវ ការពូជស្រូវ គិតត្រឹម ថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០២២នេះរួមមាន!
១-ចំពោះដំណាំស្រូវ ខូចខាតប៉ះពាល់ទៅលើស្រុកចំនួន០៩ ស្មើ៤៦ឃុំ និង២៧៣ភូមិ -ផ្ទៃដីប៉ពាល់សរុប ចំនួន ៤៣០១២ហិចតា
– ផ្ទៃដីខូចខាតសរុប ២៣៦៦៨ហិចតា
– ផ្ទៃដីដែលមានលទ្ធភាពស្តារ ១៥៨០១ហិចតា – តម្រូវការពូជ(ប៉ាន់ស្មានបឋម) ចំនួន ១៥៨០តោន និង ១០០គីឡូក្រាម។
២-ចំពោះដំណាំរួមផ្សំ និង ឧស្សាហកម្ម -ផ្ទៃដីប៉ះពាល់សរុបចំនួន ២៥៦២៧ហិចតា -ផ្ទៃដីខូចខាតសរុប ចំនួន ១០៣៤៧ ហិចតា ដោយឡែកចំនួន ឃុំ ភូមិ រងផលប៉ះពាល់និង ខូចខាត ចំនួន២៧ឃុំ ស្មើ៣១ភូមិ ក្នុង ស្រុក រតនៈ មណ្ឌល(មិនទាន់បូកបញ្ចូលដោយសាស្រុកមិន ទាន់រាយការណ៍)។