លោក​ បោន​ ប៊ិន​ ត្រូវបានប្រកាសជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក​

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃពុធ​ ទី១២​ ខែតុលា​ ឆ្នាំ​២០២២ លោក​ បោន​ ប៊ិន​ ត្រូវបានប្រកាសជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ ។

ពិធីប្រកាសនេះធ្វេីឡេីង ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមាន​ជ័យ​ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ ខេង ស៊ុម អនុប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមាន​ជ័យ​ និងក្រុមការងារ​ខេត្ត  ស្រុក សមាជិក-សមាជិកា គណបក្សមូលដ្ឋាន​ឃុំទាំង៦ទូទាំងស្រុក​ចំនួន១៩២នាក់ បានចូលរួម​ផងដែរ ៕

CATEGORIES
Share This