ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់និងស្រាល

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី១៨.ខែតុលា ឆ្ឆ្នាំ២០២២ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លីចពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AA-5733 បើកបរដោយឈ្មោះ លន់ ដាលីន ភេទស្រី អាយុ២០ឆ្នាំរស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-5842 បើកបរដោយបុរសម្នាក់ឈ្មោះ យាត ផាវី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿននិងមិនពាក់មួកសុវត្ថិភាពផងនោះបានឡើងវ៉ាជែងរថយន្តខាងមុខក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់ រីឯភាគីខាងម៉ូតូឃ្លីចរងរបួសស្រាល ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនបុរសជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This